ស៊ុប​ទាកាប៉ា​ផ្កាចេក -B
Back Home
B
Monks
Home
5

Contact

  • Monks
  • Tholun23@gmail.com
  • +855015897766

Loading...

Loading...

ស៊ុប​ទាកាប៉ា​ផ្កាចេក



 ៙ គ្រឿងផ្សំ ៖

១- ទាកាប៉ា ១ ក្បាល កាប់​ជា​ដុំ​កុំ​តូច​ពេក

២- ផ្កាចេក​ក្រៀម ៥០ ក្រាម ត្រាំ​ទឹក​ឲ្យ​ទន់​ចង​គួច

៣- ស្លឹកខ្ទឹម ២ ដើម​ហាន់ ឬឆូត​ជា​ក្បាច់​ខាង​ចុង​ស្លឹក

៤- ខ្ទឹមស ៣-៤ កំពឹស

៥- ទឹកស៊ុបមាន់​ខាប់ ១-២ ស្លាបព្រាបាយ

៦- ទឹកត្រី ២ ស្លាបព្រាបាយ

៧- អំបិល កន្លះស្លាបព្រាកាហ្វេ

៨- ស្ករស បន្តិច

៩- ប៊ីចេង បន្តិច

៙ វិធីធ្វើ ៖

១- ដំបូង​យក​ទា​ដែល​បាន​កាប់​ជា​ដុំៗ​ដាក់​ស្រុះ​ទឹក​ក្តៅ ២៥-៣០ ​នាទី រួច​ហើយ​ស្រង់​វា​យក​មក​លាង​​ទឹក​ត្រជាក់​វិញ។

២- បន្ទាប់មក​យក​ទា​នោះ​មក​ដាក់​រំងាស់​ រហូត​ទាល់តែ​ផុយ(កុំបង្ខំភ្លើង)។

៣- នៅ​ពេល​ដែល​ទា​ផុយ​ហើយ​ត្រូវ​ដាក់ ខ្ទឹមស, ទឹក​ស៊ុប​មាន់​ខាប់, ទឹកត្រី, អំបិល, ស្ករស, ប៊ីចេង និង​ផ្កាចេក​កូរ​ច្របល់​បញ្ចូល​គ្នា។

៤- ទុក​រំងាស់​មួយ​សន្ទុះ​ទៀត​ នៅ​ពេល​ដួស​ដាក់​ចាន​ញ៉ាំ​ត្រូវ​បន្ថែម​ស្លឹកខ្ទឹម​ពីលើ ជាការស្រេច៕

Like

No comments:

Older Post:

Newer Post: