របៀបធ្វើ ស៊ុបជើងមាន់ Tuesday, April 20, 2021
៙ គ្រឿងផ្សំ ៖
១- ជើងមាន់ កន្លះគីឡូក្រាម
២- ឆ្អឹងមាន់(យកតែផ្នែកឆ្អឹង) ២ ក្បាល
៣- ខ្ញីចាស ៣ ចំណិត
៤- អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
៥- ឫជីរវ៉ាន់ស៊ុយ ៤-៥ ដើម
៦- ទឹកស៊ុប ៧ វែកធំ
៧- ប៊ីចេង ឬម្សៅស៊ុបរ៉តឌី បន្តិចបន្តួច
៙ របៀបធ្វើ ៖
១- ដំបូង យកឆ្អឹងមាន់ មកកាប់ជាដុំៗ ដាក់ក្នុងឆ្នាំង រួចដាក់ទឹកចូល ប្រមាណ ៨-១០វែក ស្ងោរឱ្យពុះ ដោយប្រើភ្លើងខ្លាំងមួយសន្ទុះ សឹមបន្ថយភ្លើង រម្ងាស់រហូតទឹកឡើងថ្លាសឹម បិទភ្លើង។
២- បន្ទាប់មក យកជើងមាន់ មកលាងទឹកឱ្យស្អាត កាប់ជា កំណាត់ៗ ដាក់ក្នុងឆ្នាំង ដួសទឹកស៊ុបដាក់ ៧វែងធំ រួចដាក់ខ្ញី, ឬសជីរវ៉ាន់ស៊ុយ ចូល រម្ងាស់ឱ្យពុះ ដោយឧស្សាហ៍ដួស ពពុះចេញផង រួចបន្ថយភ្លើង ដាក់អំបិល និងប៊ីចេង ឬម្សៅស៊ុបរ៉តឌី ចូល រួចភ្លក្សរសជាតិ ជាការស្រេច៕
0 comment
tag:
#ចុងភៅខ្មែរ