ប្រាសាទនាគព័ន្ធ Friday, January 12, 2024
ប្រាសាទនាគព័ន្ធ(ឈ្មោះដើម៖រាជស្រីសំដៅដល់ព្រះបាទជ័យវរ្ម័នទី៧)
ទីតាំង ៖ ខាងកើតប្រាសាទព្រះខ័ន ៣០០ម៉ែត្រ តាមផ្លូវកៅស៊ូ
ច្រកចូល ៖ ចូលនិងចេញតាមច្រកខាងជើង
កាលបរិច្ឆេទ ៖ ពាក់កណ្ដាលទី២ នៃសតវត្សទី១២ និងដើមសតវត្សទី១៣ នៃគ្រិស្តសករាជ
រាជ្យ ៖ ព្រះបាទជ័យវរ្ម័នទី៧
ឧទ្ទិសជូន ៖ ព្រះពុទ្ធសាសនាមហាយាន និងគ្រូពេទ្យទាំងបីឋាន
រចនាបថ ៖ បាយ័ន
ស្រះខាងកើត ជាស្រះហូរបង្កើតទន្លេព្រហ្មបុត្រ ។ គេជឿថាទឹកហូរពីក្បាលមនុស្សនេះ ជួយបង្កើនឫទ្ធិអំណាច មានប្រាជ្ញាដូចអង្គព្រះពោធិសត្វភេទស្រីនាម «ប្រាជ្ញាបារមីតា» និងផ្ដល់ភាពបរិសុទ្ធដល់មនុស្ស ។
ស្រះខាងត្បូង តំណាងអំណាចស្ត្រី តំណាងអំណាចរបស់ស្ដេចសត្វ ។ ពេលចង់បានឫទ្ធអំណាចចេញច្បាំងឲ្យបានជោគជ័យ គេធ្វើពិធីនៅស្រះខាងត្បូង ស្រះដែលបង្កើតទន្លេឈ្មោះ «ឥណ្ឌុ» ហេតុដែលគេបង្កើតទន្លេឥណ្ឌុនិងក្បាលតោនេះ ព្រោះតោនេះមានកំណើតនៅឋានត្រៃត្រិង្ស ។ តោមានកំណើតចេញពីអណ្ដាតភ្លើងកំហឹងនៃពួកអាទិទេពកួចបញ្ចូលគ្នា បង្កើតបានជាសត្វតោមួយនាម «ទុគ៌ា» ។ ទទួលទានទឹកពីក្បាលតោ គេជឿថាទទួលបានអំណាច និងពរជ័យពីព្រះនាង «ទុគ៌ា» ដែលនាងបានសម្លាប់យក្សក្បាលក្របីឈ្មោះ «មហិង្សាសុរៈ» ។
ស្រះខាងលិច ទទួលទានទឹកចេញពីក្បាលសេះ គេជឿថានឹងទទួលបានអំណាចអមត អំណាចកម្លាំងដ៏មហាសាលនៃអង្គព្រះពាយ ព្រោះសេះនេះមានកំណើតនៅឋានទេវលោក ដែលព្រះវិស្ណុបានប្រទានទៅព្រះពាយធ្វើជាជំនិះ ។ ទឹកស្រះខាងលិចនេះហូរបង្កើតជាទន្លេ «យមនា» ។

១. ប្រវត្តិប្រាសាទ
ប្រាសាទនាគព័ន្ធ មានទីតាំងឋិតនៅចំកណ្ដាលបារាយណ៍ “ជ័យតដាក” (Jayatataka) ដែលបារាយណ៍នេះមានទំហំស្មើនឹងទទឹង ៩០០ម. និងបណ្ដោយប្រវែង ៣,៥០០ម ។ ប្រាសាទនេះសាងសង់ឈរលើអ័ក្សតែមួយនឹងប្រាសាទព្រះខ័ន ។ វាត្រូវគេសាងសង់ឡើងនៅលើកោះសិប្បនិម្មិតដែលមានទំហំ ៣៥០ម. ក្នុងមួយជ្រុងៗ ព្រមទាំងមានកាំជណ្ដើរថ្មបាយក្រៀមនិងរចនាដោយបង្កាន់ដៃ ។ កំពែងដី ដែលមានប្រវែង ៣៤០ម. ក្នុងមួយជ្រុង បានត្រូវគេសង់ព័ទ្ធជុំវិញប្រាសាទ ។ រូបសំណាកដំរីតូចៗត្រូវបានគេរកឃើញនៅតាមជ្រុងនីមួយៗ ប៉ុន្តែបច្ចុប្បន្នគ្មាននៅសេសសល់នឹងកន្លែងទៀតទេ ។
នាគព័ន្ធជាប្រាសាទតូចមួយដែលមានស្រះប្រាំ ស្រះតូចបួននៅជុំវិញ ស្រះធំមួយដែលសង់នៅចំកណ្ដាល ។ វាផ្ដល់នូវការទស្សនាចរដ៏ស្រស់ស្រាយដល់ភ្ញៀវទេសចរ ដោយសារលក្ខណៈពិសេសតែមួយគត់របស់វា ។ មានជំនឿមកថាវាជាកន្លែងឧទ្ទិសដល់ព្រះពុទ្ធដែលបានពន្យារពេល ចូលនិវ៌ាណនាម «ភេសជ្ជៈគុរុ» ។ យោងតាមសម្ដីរបស់លោក George Sodes, លោក Finot, និងលោក Victor Goloubew បានផ្ដល់សម្មតិកម្មថា “ស្រះធំកណ្ដាលគឺជាតំណាងស្រះ «អនវតប្តៈ» ដែលជាស្រះបរិសុទ្ធនៅភ្នំមេរុ ជាចំណុចកណ្ដាលនៅពិភពលោក ។ ស្រះនេះបានផ្ដល់កំណើតដល់ទន្លេស័ក្ដិសិទ្ធិធំៗទាំងបួនគឺ៖ «ទន្លេគង្គា, ទន្លេព្រហ្មបុត្រ, ទន្លេយមនា, ទន្លេឥណ្ឌុ» ស្រះទាំងអស់នេះមានទំហំ ២៥ម. ក្នុងមួយជ្រុងៗ ដែលនៅប្រាសាទនាគព័ន្ធគេកំណត់យករូបសំណាកមកតំណាងឲ្យទន្លេទាំង នេះ ហើយរូបសំណាកទាំងនោះគឺជាតំណាងធាតុទាំងបួន៖ «ធាតុទឹក, ដី, ភ្លើង, ខ្យល់» (ធាតុទឹកតំណាងដោយក្បាលដំរីនៅទិសខាងជើង, ធាតុខ្យល់តំណាងដោយក្បាលសេះនៅទិសខាងលិច, ធាតុភ្លើងតំណាងដោយក្បាលតោនៅទិសខាងត្បូង, និងធាតុដីតំណាងដោយក្បាលមនុស្សនៅទិសខាងកើត) ។ ស្រះអនវតប្តៈ ត្រូវបំពេញដោយទឹកក្ដៅផុសពីដី និងត្រូវបានគេគោរពណាស់នៅឥណ្ឌា ចំពោះអំណាចនៃការកែរោគរបស់ទឹកនោះ ។ គោលបំណងធំនៃការកសាងប្រាសាទនេះគឺសម្រាប់លាងជម្រះបាបឬមន្ទិល របស់ពួកព្រាហ្មណ៍និងសាសនិកទាំងអស់ឲ្យបរិសុទ្ធឥតហ្មងកាលពីសម័យ កាលនោះ ។

២. ទ្រង់ទ្រាយសំណង់
ស្រះធំមានទំហំ ៧០ម៉ែត្រក្នុងមួយជ្រុង មានជណ្ដើរ និងហ៊ុមព័ទ្ធដោយស្រះតូចរាងបួនជ្រុងស្មើចំនួនបួន ។ កោះសិប្បនិម្មិតរាងមូលតូចមួយសង់ក្នុងកម្ពស់១៥ ត្រង់ទៅលើ មានគ្រឹះជាកាំជណ្ដើរថ្មភក់ប្រាំពីរជាន់ស្មើនឹង ៣.៥ម៉ែត្រ ទ្រតួប៉មកណ្ដាល ដែលមានបីថ្នាក់រចនាដោយផ្កាឈូកនៅខាងលើ ។ ពីដើមប៉មកណ្ដាលនេះបើចំហនៅទិសខាងកើត ចំណែកបីជ្រុងទៀតត្រូវបិទខ្ទប់ដោយរូបសំណាក «អវលោកិតេស្វរ» និងមានរូបចម្លាក់លៀននៃសត្វដំរីតូចៗនៅលើជ្រុងនីមួយៗ ។
នៅលើហោជាងនៃតួប៉មមានពិពណ៌នាពីជីវិតរបស់ព្រះពុទ្ធ៖
- ហោជាងខាងកើត ៖ ព្រះពុទ្ធកាត់ព្រះកេសា
- ហោជាងខាងលិច ៖ ព្រះពុទ្ធទទួលការការពារពីនាគរាជ មុជ្ជលិន
- ហោជាងខាងជើង ៖ ការចាកចោលរាជវាំងរបស់ព្រះពុទ្ធ
- ហោជាងខាងត្បូង ៖ ព្រះពុទ្ធធ្វើសមាធិនៅក្រោមដើមពោធិព្រឹក្ស
តួប៉មកណ្ដាលធ្លាប់បានកាច់បំបាក់ដោយដើមជ្រៃ តែត្រូវរន្ទះបាញ់ដួលកាលពីឆ្នាំ១៩៣៥ ហើយបន្ទាប់មកប៉មកណ្ដាលនេះត្រូវលោក Maurice Glaize ជួសជុលសង់ឡើងវិញនៅឆ្នាំ១៩៣៨ ហើយលោក Henri Marchal ជាជាតិបារាំងបានធ្វើការសម្អាតប្រាសាទនេះទាំងមូលពីឆ្នាំ ១៩២២-១៩២៤ បូករួមទាំងទីធ្លានិងបរិវេណប្រាសាទទាំងមូល ។

៣. តួប៉មកណ្ដាល
តួខ្លួននាគរាជពីរ (នន្ទ និង ឧបនន្ទ) បានឆ្វាយជារង្វេលជុំវិញគ្រឹះកោះ ហើយកន្ទុយរបស់នាគព័ទ្ធព័ន្ធគ្នានៅទិសខាងលិច នេះជាការសន្មតហៅប្រាសាទនេះថា «ប្រាសាទនាគព័ន្ធ» ។ តួអង្គពិសេសនៅក្នុងស្រះធំគឺចម្លាក់លោតសេះឈ្មោះ «ពលហ៍» កំពុងហែលសំដៅកោះព្រមទាំងមានឆ្លាក់រូបមនុស្សតោងខ្លួនសេះទាំង មូល ។ សេះនេះជាការនិម្មិតខ្លួនរបស់អវលោកិតេស្វារ ដើម្បីជួយសង្គ្រោះឈ្មួញសំពៅឈ្មោះ «សិហាល» និងសហសេវិករបស់គាត់ពីគ្រោះកំណាច ។ ពួកគេបានលិចសំពៅនៅសិរីលង្កា ហើយត្រូវចាប់ទុកជាចំណីដោយយក្ខិនីដែលមានចង្កូមវែង ។
៤. អគារតូចទាំងបួន
អគារតូចទាំងបួនជាកន្លែងស្រោចទឹក ជម្រះមន្ទិលនិងបាបឲ្យអស់ពីខ្លួន ។ ពួកគេត្រូវដុសខាត់ខ្លួនដោយទឹកពិសិដ្ឋដែលហូរចេញពីទរបង្ហូរទឹក តភ្ជាប់ពីស្រះធំ ។ ទរបង្ហូរទឹកទាំងបួននេះមានលក្ខណៈខុសៗគ្នាគឺ៖
- ខាងជើង ៖ ជាក្បាលដំរី
- ខាងត្បូង ៖ ជាក្បាលតោ
- ខាងកើត ៖ ជាក្បាលមនុស្ស
- ខាងលិច ៖ ជាក្បាលសេះ
ដំបូលអគារតូចទាំងបួននេះមានរាងកោងក្រឡូម ដែលមានលម្អដោយក្បាច់ត្របកឈូក ។
ស្រះខាងជើង ជាស្រះសម្រាប់លទ្ធិព្រាហ្មណ៍ ដែលគេសន្មតថាទឹកចេញពីក្បាលដំរីនេះបានបង្កើតទន្លេព្រះម៉ែ គង្គាសម្រាប់ប្រើលាងបាប ។- ខាងជើង ៖ ជាក្បាលដំរី
- ខាងត្បូង ៖ ជាក្បាលតោ
- ខាងកើត ៖ ជាក្បាលមនុស្ស
- ខាងលិច ៖ ជាក្បាលសេះ
ដំបូលអគារតូចទាំងបួននេះមានរាងកោងក្រឡូម ដែលមានលម្អដោយក្បាច់ត្របកឈូក ។
ស្រះខាងកើត ជាស្រះហូរបង្កើតទន្លេព្រហ្មបុត្រ ។ គេជឿថាទឹកហូរពីក្បាលមនុស្សនេះ ជួយបង្កើនឫទ្ធិអំណាច មានប្រាជ្ញាដូចអង្គព្រះពោធិសត្វភេទស្រីនាម «ប្រាជ្ញាបារមីតា» និងផ្ដល់ភាពបរិសុទ្ធដល់មនុស្ស ។
ស្រះខាងត្បូង តំណាងអំណាចស្ត្រី តំណាងអំណាចរបស់ស្ដេចសត្វ ។ ពេលចង់បានឫទ្ធអំណាចចេញច្បាំងឲ្យបានជោគជ័យ គេធ្វើពិធីនៅស្រះខាងត្បូង ស្រះដែលបង្កើតទន្លេឈ្មោះ «ឥណ្ឌុ» ហេតុដែលគេបង្កើតទន្លេឥណ្ឌុនិងក្បាលតោនេះ ព្រោះតោនេះមានកំណើតនៅឋានត្រៃត្រិង្ស ។ តោមានកំណើតចេញពីអណ្ដាតភ្លើងកំហឹងនៃពួកអាទិទេពកួចបញ្ចូលគ្នា បង្កើតបានជាសត្វតោមួយនាម «ទុគ៌ា» ។ ទទួលទានទឹកពីក្បាលតោ គេជឿថាទទួលបានអំណាច និងពរជ័យពីព្រះនាង «ទុគ៌ា» ដែលនាងបានសម្លាប់យក្សក្បាលក្របីឈ្មោះ «មហិង្សាសុរៈ» ។
ស្រះខាងលិច ទទួលទានទឹកចេញពីក្បាលសេះ គេជឿថានឹងទទួលបានអំណាចអមត អំណាចកម្លាំងដ៏មហាសាលនៃអង្គព្រះពាយ ព្រោះសេះនេះមានកំណើតនៅឋានទេវលោក ដែលព្រះវិស្ណុបានប្រទានទៅព្រះពាយធ្វើជាជំនិះ ។ ទឹកស្រះខាងលិចនេះហូរបង្កើតជាទន្លេ «យមនា» ។
0 comment
tag:
#ប្រវត្តិសាស្រ្ត